khmer eng
  • កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវិធីសាស្ត្រនៃការរៀបចំ និងការតាក់តែងលិខិតគោរពជូនថ្នាក់ដឹកនាំ
     
    ចែករំលែក ៖

    នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើវិធីសាស្ត្រនៃការរៀបចំ និងការតាក់តែងលិខិតគោរពជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេសសារលិខិតនានា គោរពជូនសម្តេចតេជោប្រធានព្រឹទ្ធសភា។
    កិច្ចប្រជុំនេះ បានអនុញ្ញាតឱ្យមានការកំណត់ក្រឹត្យក្រម បទដ្ឋាន និងទម្រង់លិខិតឱ្យមានសង្គតិភាព គុណភាព និងស្តង់ដាខ្ពស់ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកខុទ្ទកាល័យ និងមន្រ្តីអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ នៅសាលប្រជុំពិសេសក្រោម វិមានព្រឹទ្ធសភា។

    ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា